ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា តាមប្រព័ន្ធនិម្មិត ======= នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា តាមរយៈប្រព័ន្ធនិម្មិត (zoom) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។ កិច្ចប្រជុំបានដំណើរការដោយមានការបញ្ចាំងវីដេអូបូកសរុបលទ្ធផលការងារខែសីហា និងទិសដៅការងារបន្តក្នុងឆ្នាំ២០២១ និងកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ បញ្ហាប្រឈម សំណូមពរ ព្រមទាំងមតិបូកសរុបរបស់ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា។